CamNews
សម្តេចតេជោគាំទ្រដំណើរការថតរឿង
រាជធានីភ្នំពេញ ៖ ខ្សែវីដេអូភាគរឿងឧកញ៉ារាមរាជតេជោយ៉ត ជារឿងប្រវត្តិសាស្ត្រខ្មែរត្រូវផលិតកម្មពន្លឺព្រះអាទិត្យ យកមករៀបរៀងថតប្រមាណ៦៤ភាគដោយចាប់ផ្តើមដំណើរការថតតាំងពីដើមខែឧសភា ឆ្នាំ២០១០ រហូតមកដល់ពេលនេះបានប្រមាណជាង៤០ភាគរយហើយ។ រឿងរាមរាជតេជោយ៉តនេះផលិតករត្រៀមដាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍នាពេលខាងមុខនេ ះ។ ផលិតករឱ្យដឹងថា ក្នុងដំណើរការថតរឿងនេះបានជ្រើសរើសទីតាំងប្រវត្តិសាស្ត្រពិត និងទីតាំងប្រកបដោយទេសភាពប្រណីតជាច្រើនសំរាប់ថត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ផលិតកម្មពន្លឺ ព្រះអាទិត្យដែលមានលោកជូ ឆាយ ជាចាងហ្វាងក្នុងការផលិតរឿងប្រវត្តិសាស្ត្រឧកញ៉ារាមរាជតេជោយ៉តនេះ។ ក្នុងលិខិតផ្ញើជូនលោកជូ ឆាយ ចាងហ្វាងផលិតកម្មពន្លឺព្រះអាទិត្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរដល់ផលិតកម្មនេះដំណើរការថតខ្សែវីដេអូភាគរឿងឧកញ៉ារាមរាជតេជោយ៉តឱ្យទទួលបា នជោគជ័យ។លោកជូ ឆាយ ចាងហ្វាងផលិតកម្ម លោកជា វណ្ណា អ្នកដឹកនាំរឿង ព្រមទាំងលោកទេព រិនដារ៉ូ តួអង្គតេជោមាស លោករឿម រ៉ាមូ តួអង្គតេជោយ៉ត លោកគន្ធ តារាវណ្ណ តួអង្គព្រះបាទស្រីសុរិយោពណ៌ និងអ្នកនាងហុក អមរា តួអង្គជំទាវស្រែនបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវបណ្ឌិតដែលបានគាំទ្រចំពោះការផលិតភាពយន្តប្រវត្តិសាស្ត្ររឿងឧកញ៉ារាមរាជតេ ជោយ៉ត។នេះជាកាយវិការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះវិស័យសិល្បៈភាពយន្តនៅក ម្ពុជា ក៏ដូចជាការគិតគូរដល់សិល្បករ សិល្បការិនីកំពុងជួបការលំបាកក្នុងអាជីព។ ជំនួសមុខតួសំដែងក្នុងរឿងប្រវត្តិសាស្ត្រនេះ លោកជូ ឆាយ បានសំដែងនូវការដឹងគុណ និងគាំទ្រជានិច្ចរាល់បុព្វហេតុនៃការដឹកនាំរបស់សម្តេចតេជោ និងលោកជំទាវ និងសូមជូនពរឱ្យសម្តេច និងលោកជំទាវ ប្រកបដោយសេចក្តីសុខគ្រប់ប្រការ ឈ្នះអស់មារសត្រូវ ៕